ៃថ្ងប្រលងជិតមកដល់ហើយ ពេលវ៉ាកងក៏ជិតមកដល់ដែរ។ នឹកម៉ែ នឹកបងប្អូន នឹកកូនអ្នកជិតខាង... ធ្លាប់គេហៅឲ្យទៅញាំបាយជាមួយ។ ទៅផ្ទះទាល់តែកុំឲ្យម៉ែគាត់ដឹងមុន ែតខំគាត់កាប់មាន់ឲ្យឥលូវហ្នឹង។
ទៅលបៗចូលផ្ទះអ្នកជិតខាងសិន ដល់អញ្ចឹងគេឃើញយើង គេអញ្ជើញយើងមុន។ ែតគេបានជាអញ្ជើញ ខ្ញុំមិនហ៊ានបដិសេធទេ។ ទៅដល់ផ្ទះប្រាប់ម៉ែកុំឲ្យកាប់មាន់ ព្រោះមានគេហៅ... ហាហា។ នឹងគ្រាន់តែជាសុជីវធ៌មគោរពចាស់ទុំ អត់មានអីធំដុំទេ។
ទៅដល់ផ្ទះ ម៉ែគាត់កាប់គោប៉ូវទៀតហើយ... ទៅផ្ទះស្គម ម៉ែគាត់ចេះតែថា អាហ្នឹងប្រឹងតែរៀន មិនគិតរកបាយទឹកផងទេ។ ហាហាគាត់អត់ដឹងថាកូនគាត់មកដល់នេះ ចេះលួចស្រលាញ់កូនគេខូចចិត្ត ដើរប៉ោឡែអត់គិតបាយគិតទឹក។ អីចឹងបានថានឹងហា។
កាលពីនៅស្រុក ម៉ែគាត់ថាអាហ្នឹងអត់ចេះលួចស្រលាញ់លួចចែចង់កូនគេទេអី បានឃើញវាចេះតែអង្គុយរៀន មិនចូលនិយាយលេងជាមួយស្រីៗ... កាលហ្នឹងដូចនៅក្មេងអៀនៗមិនសូវហ៊ាននិយាយជាមួយគេស្រីៗ... ដល់ឥលូវគិតថាឲ្យតែត្រូវចិត្តចូលចែចង់ហើយ។ អ្ហេបើខ្ញុំនិយាយពីស្រីម្នាក់ល្បីលួចស្រលាញ់ខ្ញុំកាលនៅអនុវិទ្យាល័យវិញ បានល្អសើច... គិតទៅរឿងនឹងសង់តឺម៉ង់ជាងកុនកូរ៉េទៀត។ បើចង់ស្តាប់ចាំខ្ញុំខ្សឹបប្រាប់ស្ងាត់ៗ។
អាទិត្យក្រោយប្រលង ឥលូវអង្គុយរៀនសិនទាន់ពេលគ្មានកនយើងហៅទៅបុកប៊ីយ៉ា។ និយាយអីចឹង ស្អែកគេហៅទៅហែលទឹក។ យប់នឹងអង្គុយបន់កុំឲ្យមានស្រីៗគេទៅដែរ។ មិនមែនប្រកាន់អីទេ ប៉ុន្តែយើងនឹងវាមិនទាន់ចេះហែល មិនចង់ឲ្យគេឃើញខ្មាសគេ។ អាទិត្យមុន ស្រីៗទៅច្រើន អត់ហ៊ានចុះហែលអង្គុយមើលតែគេ។
That's right dude! But I wonder when u go swimming with us, then no gals swimming in the pool. Damn it! hehehe U a so hopeless!
ReplyDeleteGood! ចេះនឹកឃើញសសេរ! ដូចកំពុងអានរឿងប្រលោមលោកអញ្ចឹង!
ReplyDeleteេអ្ហ.. សាមុត, ហាមនិយាយការពិត។ និយាយដូចលោកវីបានត្រឹមត្រូវ.. ចាំមើលថ្ងៃណាទំនេរ ខ្ញុំដាក់ប្រលោមលោកឲ្យអាន។
ReplyDelete